ចៅហ្វាយ 6:19-21

ចៅហ្វាយ 6:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំប៉័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។ ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំប៉័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។ ទេវតា​របស់​ព្រះ‌អម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំប៉័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំប៉័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​កំបាំង​បាត់​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​រៀបចំ​កូន​ពពែ​មួយ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​មួយ​ថាំង។ លោក​យក​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ព្រះ‌អង្គ នៅក្រោម​ដើម​ម៉ៃសាក់ លោក​ក៏​ថ្វាយ​តង្វាយ​នោះ​ដល់​ព្រះ‌អង្គ។ ទេវតារបស់​ព្រះ​ពោល​មក​កាន់​លោក​ថា៖ «ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ទៅ»។ លោក​ក៏​ធ្វើ​តាម​ដូច្នោះ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀបចំ​កូន​ពពែ​១ នឹង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

ចែក​រំលែក
អាន ចៅហ្វាយ 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ