ពួក​ចៅ‌ហ្វាយ 6:19-21

ពួក​ចៅ‌ហ្វាយ 6:19-21 គកស១៦

ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​រៀបចំ​កូន​ពពែ​មួយ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​មួយ​ថាំង។ លោក​យក​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ព្រះ‌អង្គ នៅក្រោម​ដើម​ម៉ៃសាក់ លោក​ក៏​ថ្វាយ​តង្វាយ​នោះ​ដល់​ព្រះ‌អង្គ។ ទេវតារបស់​ព្រះ​ពោល​មក​កាន់​លោក​ថា៖ «ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ទៅ»។ លោក​ក៏​ធ្វើ​តាម​ដូច្នោះ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ពួក​ចៅ‌ហ្វាយ 6:19-21