ចៅហ្វាយ 6:19-21

ចៅហ្វាយ 6:19-21 ពគប

ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀបចំ​កូន​ពពែ​១ នឹង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

អាន ចៅហ្វាយ 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចៅហ្វាយ 6:19-21