អេសាយ 12:1-4

អេសាយ 12:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ចូរ​ទៅ​ដង​ទឹក​ពី​ប្រភព​នៃ​ការ​សង្គ្រោះ​នេះ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លុប។ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​របស់​ព្រះអង្គ ចូរ​ថ្លែង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំឭក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះ‌នាម​របស់​ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​ណាស់។

ចែក​រំលែក
អាន អេសាយ 12

អេសាយ 12:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។ មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។ ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ ហើយ​នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ចុះ នៅ​កណ្ដាល​ប្រជាជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ព្រះ‌អង្គ​ខ្ពស់​វិសេស។

ចែក​រំលែក
អាន អេសាយ 12

អេសាយ 12:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ​ឯង​នឹង​និយាយ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូលបង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ទ្រង់​បាន​កំសាន្ត​ចិត្ត​ទូលបង្គំ​វិញ មើល ព្រះ‌ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​បទ​ចំរៀង​របស់​ខ្ញុំ គឺ​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ ដោយ​ហេតុ​នោះឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស

ចែក​រំលែក
អាន អេសាយ 12

អេសាយ 12:1-4

អេសាយ 12:1-4 គខបអេសាយ 12:1-4 គខប