ហូសេ 14:4-7

ហូសេ 14:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។ យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។ មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។ គេ​នឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន។

ចែក​រំលែក
អាន ហូសេ 14

ហូសេ 14:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។ យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។ ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។ អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរ ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា នៅ​ស្រុក​លីបង់។

ចែក​រំលែក
អាន ហូសេ 14

ហូសេ 14:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​នឹង​កែ​ការ​រា‌ថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​សេចក្ដី​កំហឹង​របស់​អញ​បាន​បែរ​ចេញ​ពី​គេ​ហើយ អញ​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រាអែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ ដូច​ជា​ព្រៃ​ល្បាណូន មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន ដូច​ជា​ព្រៃ​ល្បាណូន ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​នឹង​លាស់​ឡើង​ថ្មី ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដែល​មាន​ក្លិន ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ភ្នំ​ល្បាណូន

ចែក​រំលែក
អាន ហូសេ 14