ហូសេ 14:4-7

ហូសេ 14:4-7 ពគប

អញ​នឹង​កែ​ការ​រា‌ថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​សេចក្ដី​កំហឹង​របស់​អញ​បាន​បែរ​ចេញ​ពី​គេ​ហើយ អញ​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រាអែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ ដូច​ជា​ព្រៃ​ល្បាណូន មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន ដូច​ជា​ព្រៃ​ល្បាណូន ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​នឹង​លាស់​ឡើង​ថ្មី ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដែល​មាន​ក្លិន ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ភ្នំ​ល្បាណូន

អាន ហូសេ 14