យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។ យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងចេញផ្កាដូចផ្កាច័ន្ធូ ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។ មែករបស់គេនឹងត្រសាយចេញទៅ ឯលម្អរបស់គេនឹងបានដូចដើមអូលីវ ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។ គេនឹងវិលមកវិញ ហើយជ្រកនៅក្រោមម្លប់របស់យើង គេនឹងលាស់ឡើងដូចសម្ទូងបែកគុម្ព គេនឹងចេញផ្កា ដូចដើមទំពាំងបាយជូរ កេរ្ដិ៍ឈ្មោះរបស់គេនឹងបានដូចជាស្រាទំពាំងបាយជូរ មកពីស្រុកល្បាណូន។
អាន ហូសេ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 14:4-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ