ហេប្រឺ 4:1-3
ហេប្រឺ 4:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលកំពុងនៅមានព្រះបន្ទូលសន្យា ឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គនៅឡើយ ចូរយើងភ័យខ្លាចចុះ ក្រែងអ្នករាល់គ្នាណាម្នាក់ មើលទៅដូចជាឈោងទៅមិនដល់។ ដ្បិតដំណឹងល្អបានមកដល់យើង ដូចជាគេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេបានឮ គ្មានប្រយោជន៍ដល់គេសោះ ព្រោះមិនបានភ្ជាប់នឹងជំនឿ រួមជាមួយអស់អ្នកដែលបានស្ដាប់។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។
ហេប្រឺ 4:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ ដ្បិតយើងក៏បានទទួលដំណឹងល្អ*ដូចពួកគេដែរ ។ ប៉ុន្តែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេ ដោយជំនឿឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ
ហេប្រឺ 4:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលនៅមានសេចក្ដីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់ ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ តាមសេចក្ដីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ