ហាកាយ 2:4-7
ហាកាយ 2:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលយើងតាំងសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលអ្នកឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់យើងក៏ស្ថិតនៅជាមួយឯងរាល់គ្នាដែរ កុំខ្លាចអ្វីឡើយ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។
ហាកាយ 2:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យ ផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក។ យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ហាកាយ 2:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ នឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ