ហាកាយ 2:4-5

ហាកាយ 2:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ព្រះ‌វិញ្ញាណ​របស់​យើង​ស្ថិត​នៅ​ជា​មួយ អ្នក​រាល់​គ្នា ដូច​យើង​បាន​សន្យា​នៅ​គ្រា​ដែល អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ!»។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កម្លាំង​ឥឡូវ​ចុះ ឱ​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​អើយ ចូរ​មាន​កម្លាំង​ឡើង ឯង​រាល់​គ្នា​ជា​ជន​ជាតិ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ពាក្យ​ដែល​យើង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​អ្នក​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​យើង​ក៏​ស្ថិត​នៅ​ជា‌មួយ​ឯង​រាល់​គ្នា​ដែរ កុំ​ខ្លាច​អ្វី​ឡើយ។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កំឡាំង​ឥឡូវ​ចុះ ឱ​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ​អើយ ចូរ​មាន​កំឡាំង​ដែរ ឯង​រាល់​គ្នា​ជា​ជន‌ជាតិ​នៃ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ពាក្យ​ដែល​អញ​តាំង​ជា​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​អញ​ក៏​ស្ថិត​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ

ចែក​រំលែក
អាន ហាកាយ 2