ហាកាយ 2:1-4

ហាកាយ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃទី​ម្ភៃ​មួយ ខែ​ទីប្រាំពីរ ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូល​មក​កាន់​ហោរា​ហាកាយ​ថា៖ «ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ចៅ‌ហ្វាយ​ស្រុក​យូដា និង​សម្ដេចសង្ឃ​យេសួរ កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន​ថា ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ? ចុះ​ឥឡូវ​នេះ តើ​ឃើញ​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា? តើ​មិន​ឃើញ​ព្រះ‌វិហារ​នេះ​មើល​ទៅ​ដូច​ជា​គ្មាន​អ្វី​សោះ​ទេ​ឬ? ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កម្លាំង​ឥឡូវ​ចុះ ឱ​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​អើយ ចូរ​មាន​កម្លាំង​ឡើង ឯង​រាល់​គ្នា​ជា​ជន​ជាតិ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖ «ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់ តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះ‌ដំណាក់​ដ៏​រុងរឿង កាល​ពី​ជំនាន់​មុន? ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌ដំណាក់​ថ្មី មាន​ភាព​ដូច​ម្ដេច​ដែរ? អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះ‌ដំណាក់​ថ្មី​នេះ មិន​ល្អ​ទាល់​តែ​សោះ! ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​២១ ខែ​អស្សុជ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា នឹង​យេសួរ កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន​ថា ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ ចុះ​ឥឡូវ​នេះ តើ​ឃើញ​ជា​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា តើ​ព្រះ‌វិហារ​នេះ​មិន​មែន​ដូច​ជា​ទទេ​សោះ​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កំឡាំង​ឥឡូវ​ចុះ ឱ​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ​អើយ ចូរ​មាន​កំឡាំង​ដែរ ឯង​រាល់​គ្នា​ជា​ជន‌ជាតិ​នៃ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

ចែក​រំលែក
អាន ហាកាយ 2