អេសេគាល 9:3-4

អេសេគាល 9:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»

ចែក​រំលែក
អាន អេសេគាល 9

អេសេគាល 9:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ស្ថិត​នៅ​លើ​ចេរូ‌ប៊ីន* ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។

ចែក​រំលែក
អាន អេសេគាល 9

អេសេគាល 9:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ទ្រង់​ក៏​មាន​បន្ទូល​ហៅ​អ្នក​ម្នាក់ ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្តាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សំគាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង

ចែក​រំលែក
អាន អេសេគាល 9