អេសេគាល 6:9
អេសេគាល 6:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកដែលរួច គេនឹងនឹកចាំពីអញនៅកណ្តាលអស់ទាំងសាសន៍ ដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ គឺនឹកពីអញ ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីអញទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបព្រះរបស់ខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ
អេសេគាល 6:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។
អេសេគាល 6:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។