និក្ខមនំ 36:5-7
និក្ខមនំ 36:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។ លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ។ គេក៏ឃាត់ប្រជាជនមិនឲ្យយកតង្វាយមកទៀត ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
និក្ខមនំ 36:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយមកជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយកតង្វាយមកថ្វាយ ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ធ្វើការងារដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកយើងធ្វើហើយ»។ នោះលោកម៉ូសេក៏បង្គាប់ឲ្យគេទៅប្រកាសប្រាប់ក្នុងជំរំទាំងមូលថា៖ «ចូរកុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើអ្វីទៀតសម្រាប់ជាតង្វាយដល់ទីបរិសុទ្ធឡើយ»។ ដូច្នេះ គេក៏ឃាត់មិនឲ្យប្រជាជនយកមកទៀត ដ្បិតមានរបស់របរគ្រប់គ្រាន់សម្រាប់ធ្វើការទាំងនោះហើយ ថែមទាំងនៅសល់ទៀតផង។
និក្ខមនំ 36:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះ គេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។