និក្ខមនំ 32:26-35
និក្ខមនំ 32:26-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំវិញលោកម៉ូសេ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះអម្ចាស់បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។
និក្ខមនំ 32:26-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។ កូនចៅលេវីក៏ធ្វើតាមបង្គាប់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់ប្រមាណបីពាន់នាក់។ លោកម៉ូសេប្រាប់ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានប្រទានពរអ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូន ព្រមទាំងបងប្អូនរបស់ខ្លួន»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ តែឥឡូវនេះ ខ្ញុំនឹងឡើងទៅឯព្រះយេហូវ៉ា ប្រហែលជាខ្ញុំអាចសូមឲ្យព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។ ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកណាដែលបានប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះយើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង។ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ពេលនោះ ព្រះយេហូវ៉ាបានចាត់គ្រោះកាចមកលើប្រជាជន ព្រោះពួកគេបានធ្វើរូបកូនគោដែលលោកអើរ៉ុនបានសិតឲ្យ។
និក្ខមនំ 32:26-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំវិញលោកម៉ូសេ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះអម្ចាស់បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។
និក្ខមនំ 32:26-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏ទៅឈរនៅមាត់ទ្វារទីដំឡើងត្រសាលប្រកាសប្រាប់ថា អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរឲ្យមកឯអញចុះ នោះពួកកូនចៅលេវីទាំងអស់ក៏មូលគ្នាមកឯលោក រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន នឹងមិត្រភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ ពួកកូនចៅលេវីក៏ធ្វើតាមបង្គាប់ម៉ូសេ ហើយនៅថ្ងៃនោះឯង មានបណ្តាជនស្លាប់ប្រហែលជា៣ពាន់នាក់ រួចម៉ូសេប្រាប់ថា ចូរអ្នករាល់គ្នាថ្វាយខ្លួនដល់ព្រះយេហូវ៉ានៅថ្ងៃនេះចុះ ដើម្បីឲ្យទ្រង់បានប្រទានពរដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូនបង្កើត ព្រមទាំងបងប្អូនហើយ។ ដល់ថ្ងៃស្អែក ម៉ូសេក៏និយាយនឹងបណ្តាជនទាំងឡាយថា ឯងរាល់គ្នាបានធ្វើបាបយ៉ាងធ្ងន់ណាស់ តែអញនឹងឡើងទៅឯព្រះយេហូវ៉ាឥឡូវ ប្រហែលជាអញនឹងធ្វើយ៉ាងណាឲ្យធួននឹងបាប ដើម្បីឲ្យឯងរាល់គ្នាបានរួច ដូច្នេះ ម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសំរាប់ខ្លួនគេ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា ឯអ្នកណាដែលបានធ្វើបាបនឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងពីបញ្ជីចេញ ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ រួចព្រះយេហូវ៉ាទ្រង់ចាត់សេចក្ដីវេទនាផ្សេងៗមកលើបណ្តាជន ដោយព្រោះគេបានធ្វើរូបកូនគោដែលអើរ៉ុនសិតឲ្យនោះ។