និក្ខមនំ 32:26-35

និក្ខមនំ 32:26-35 ពគប

នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សំឡាប់​បង​ប្អូន នឹង​មិត្រ​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តាជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់ រួច​ម៉ូសេ​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន​បង្កើត ព្រម​ទាំង​បង​ប្អូន​ហើយ។ ដល់​ថ្ងៃ​ស្អែក ម៉ូសេ​ក៏​និយាយ​នឹង​បណ្តាជន​ទាំង‌ឡាយ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ណាស់ តែ​អញ​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ឥឡូវ ប្រហែល​ជា​អញ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធួន​នឹង​បាប ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រួច ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តាជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សំរាប់​ខ្លួន​គេ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូលបង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ឯ​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​នឹង​អញ នោះ​អញ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ឯង​ពី​បញ្ជី​ចេញ ដូច្នេះ ចូរ​ទៅ​ឥឡូវ ហើយ​នាំ​បណ្តាជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ មើល ទេវតា​អញ​នឹង​នាំ​មុខ​ឯង ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​អញ​នឹង​មក​ជំនុំ‌ជំរះ នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​បាប​របស់​គេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​សេចក្ដី​វេទនា​ផ្សេងៗ​មក​លើ​បណ្តាជន ដោយ​ព្រោះ​គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​អើរ៉ុន​សិត​ឲ្យ​នោះ។

អាន និក្ខមនំ 32