និក្ខមនំ 29:45-46
និក្ខមនំ 29:45-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងស្ថិតនៅកណ្ដាលកូនចៅអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ពួកគេនឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ ដើម្បីឲ្យយើងបាននៅកណ្ដាលគេ យើងជាយេហូវ៉ា ជាព្រះរបស់គេ។
ចែករំលែក
អាន និក្ខមនំ 29និក្ខមនំ 29:45-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីឲ្យយើងបាននៅជាមួយពួកគេ។ យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ។
ចែករំលែក
អាន និក្ខមនំ 29និក្ខមនំ 29:45-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឲ្យគេ ដូច្នេះ គេនឹងដឹងថា អញជាព្រះយេហូវ៉ាជាព្រះដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបាននៅកណ្តាលគេ គឺអញនេះហើយជាយេហូវ៉ា ជាព្រះនៃគេ។
ចែករំលែក
អាន និក្ខមនំ 29