និក្ខមនំ 22:25-27

និក្ខមនំ 22:25-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​ឲ្យ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។

ចែក​រំលែក
អាន និក្ខមនំ 22

និក្ខមនំ 22:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។ ប្រសិន‌បើ​ទទួល​បញ្ចាំ​អាវ​ធំ​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច ដ្បិត​វា​អាច​ជា​អាវ​ធំ​តែ​មួយ​របស់​អ្នក​នោះ​សម្រាប់​នឹង​ដណ្ដប់​ខ្លួន តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​នៅ​ពេល​ដេក? បើ​គេ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ស្ដាប់ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។

ចែក​រំលែក
អាន និក្ខមនំ 22