និក្ខមនំ 1:1-8

និក្ខមនំ 1:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺមានៈ រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់‌យូ‌ឡូន បេនយ៉ាមីន ដាន់ ណែប‌ថា‌លី កាដ និង​អេស៊ើរ។ អស់​អ្នក​ដែល​កើត​មក​ពី​លោក​យ៉ាកុប​ទាំង​ប៉ុន្មាន មាន​ចំនួន​ចិតសិប​នាក់។ ឯ​លោក​យ៉ូសែប​រស់​នៅ​ស្រុក​អេស៊ីព្ទ​ស្រាប់​ហើយ។ ក្រោយ​មក លោក​យ៉ូសែប និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​មនុស្ស​ជំនាន់​នោះ​ទាំង​អស់​បាន​ស្លាប់​អស់​ទៅ។ ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បង្កើត​កូន​ចៅ​ដុះ‌ដាល កើន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​នោះ។ នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អេស៊ីព្ទ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន បេន‌យ៉ាមីន ដាន់ ណែប‌ថាលី កាដ និង​អេ‌ស៊ើរ។ ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។ ក្រោយ​មក លោក​យ៉ូសែប និង​បងប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស​កើន​ចំនួន​ច្រើន​សន្ធឹក‌សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប។ មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន គឺ​រូបេន​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ សាប់យូល៉ូន​១ បេន‌យ៉ាមីន​១ ដាន់​១ ណែប‌ថាលី​១ កាឌ់​១ នឹង​អេស៊ើរ​១ ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ នឹង​អស់​មនុស្ស​ដំណ​នោះ​ទាំង​អស់​ដែរ តែ​ជន‌ជាតិ​អ៊ីស្រាអែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចំរើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។ នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ

ចែក​រំលែក
អាន និក្ខមនំ 1