និក្ខមនំ 1:1-8

និក្ខមនំ 1:1-8 គកស១៦

នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺមានៈ រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់‌យូ‌ឡូន បេនយ៉ាមីន ដាន់ ណែប‌ថា‌លី កាដ និង​អេស៊ើរ។ អស់​អ្នក​ដែល​កើត​មក​ពី​លោក​យ៉ាកុប​ទាំង​ប៉ុន្មាន មាន​ចំនួន​ចិតសិប​នាក់។ ឯ​លោក​យ៉ូសែប​រស់​នៅ​ស្រុក​អេស៊ីព្ទ​ស្រាប់​ហើយ។ ក្រោយ​មក លោក​យ៉ូសែប និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​មនុស្ស​ជំនាន់​នោះ​ទាំង​អស់​បាន​ស្លាប់​អស់​ទៅ។ ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បង្កើត​កូន​ចៅ​ដុះ‌ដាល កើន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​នោះ។ នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អេស៊ីព្ទ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។

អាន និក្ខមនំ 1