នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីប ជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន ដាន់ ណែបថាលី កាដ និងអេស៊ើរ។ ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។ មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
អាន និក្ខមនំ 1
ស្ដាប់នូវ និក្ខមនំ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 1:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ