នាងអេសធើរ 6:10
នាងអេសធើរ 6:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាពាក្យលោកមានប្រសាសន៍នេះចុះ ហើយធ្វើដូច្នោះចំពោះលោកម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំងនោះទៅ។ សូមធ្វើតាមពាក្យដែលលោកមានប្រសាសន៍កុំឲ្យចន្លោះអ្វីឡើយ»។
នាងអេសធើរ 6:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរាជាមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះ សុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយឲ្យគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ ឲ្យបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។
នាងអេសធើរ 6:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ស្តេចទ្រង់មានបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ នឹងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ