នាងអេសធើរ 6:1-2
នាងអេសធើរ 6:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។ ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាមហាតលិកពីររូប ក្នុងចំណោមពួកឆ្មាំទ្វាររបស់ស្តេច ដែលរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។
នាងអេសធើរ 6:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅយប់នោះ ព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។ គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
នាងអេសធើរ 6:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច នោះឃើញមានសេចក្ដីកត់ទុក ពីម៉ាដេកាយបានប្តឹងពីប៊ីកថាន នឹងថេរែស ជាភ្នាក់ងារ២នាក់របស់ស្តេច ក្នុងពួកអ្នកឆ្មាំទ្វារ ដែលបានរកឱកាសដល់ព្រះជន្មនៃស្តេចអ័ហាស៊ូរុស