ទុតិយកថា 9:1-3

ទុតិយកថា 9:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​គេ​ជា​ប្រជា‌ជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។ ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ព្រះអង្គ​នឹង​កម្ទេច​ពួក​គេ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។

ចែក​រំលែក
អាន ទុតិយកថា 9

ទុតិយកថា 9:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់! អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​ទៅ​បណ្ដេញ​សាសន៍​នានាដែល​ធំ​ជាង ហើយ​ពូកែ​ជាងអ្នក គឺ​ជា​ក្រុង​ធំៗ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ ជា​ប្រជា‌ជន​មាឌ​ធំ​ខ្ពស់ គឺ​ពួក​កូន​ចៅ​អ័ណាក់ ដែល​អ្នក​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា "តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន?" ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នាំ​មុខ​អ្នក​ឆ្លង​ទៅ ព្រះ‌អង្គ​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ព្រះ‌អង្គ​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បណ្តេញ​គេ​បាន ហើយ​បំផ្លាញ​គេ​យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​អ្នក ។

ចែក​រំលែក
អាន ទុតិយកថា 9

ទុតិយកថា 9:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន ដូច្នេះ​នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ទ្រង់​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ យ៉ាង​នោះ​ឯង​នឹង​បណ្តេញ​គេ​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​ឯង​ហើយ

ចែក​រំលែក
អាន ទុតិយកថា 9