ចោទិយ‌កថា 9:1-3

ចោទិយ‌កថា 9:1-3 ពគប

ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន ដូច្នេះ​នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ទ្រង់​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ យ៉ាង​នោះ​ឯង​នឹង​បណ្តេញ​គេ​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​ឯង​ហើយ

អាន ចោទិយ‌កថា 9