ទុតិយកថា 4:9-10

ទុតិយកថា 4:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។

ចែក​រំលែក
អាន ទុតិយកថា 4

ទុតិយកថា 4:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ក្រែង​នៅ​ក្នុង​ជីវិត​អ្នក ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​របស់​អ្នក​ទៅ។ ចូរ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​តរៀង​ទៅ គឺ​ពី​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ភ្នំ​ហោរែប ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រមូល​បណ្ដា‌ជន​ឲ្យ​មក​ជួប​យើង ដ្បិត​យើង​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​យើង ដើម្បី​ឲ្យ​គេ​រៀន​កោត‌ខ្លាច​យើង នៅ​គ្រប់​មួយ​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែន‌ដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​របស់​ខ្លួន​ដែរ"។

ចែក​រំលែក
អាន ទុតិយកថា 4

ទុតិយកថា 4:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តាជន​មក​ឯ​អញ នោះ​អញ​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​អញ ដើម្បី​ឲ្យ​គេ​រៀន​ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​គេ​ថែម​ទៀត

ចែក​រំលែក
អាន ទុតិយកថា 4