ចោទិយ‌កថា 4:9-10

ចោទិយ‌កថា 4:9-10 គកស១៦

ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ក្រែង​នៅ​ក្នុង​ជីវិត​អ្នក ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​របស់​អ្នក​ទៅ។ ចូរ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​តរៀង​ទៅ គឺ​ពី​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ភ្នំ​ហោរែប ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រមូល​បណ្ដា‌ជន​ឲ្យ​មក​ជួប​យើង ដ្បិត​យើង​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​យើង ដើម្បី​ឲ្យ​គេ​រៀន​កោត‌ខ្លាច​យើង នៅ​គ្រប់​មួយ​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែន‌ដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​របស់​ខ្លួន​ដែរ"។

អាន ចោទិយ‌កថា 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចោទិយ‌កថា 4:9-10