២ របាក្សត្រ 15:2
២ របាក្សត្រ 15:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
២ របាក្សត្រ 15:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
២ របាក្សត្រ 15:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ