១ សាំយូអែល 19:9-10
១ សាំយូអែល 19:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង ស្រាប់តែស្ដេចសូលរកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ តែលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង។
១ សាំយូអែល 19:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះបាទសូលកំពុងគង់នៅក្នុងដំណាក់ ទាំងកាន់លំពែងផង។ ពេលនោះ មានវិញ្ញាណអាក្រក់ពីព្រះអម្ចាស់មកចូលស្ដេច ក្នុងពេលលោកដាវីឌកំពុងតែលេងពិណ។ រំពេចនោះ ព្រះបាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។
១ សាំយូអែល 19:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះដាវីឌក៏រត់រួចនៅយប់នោះឯង