១ សាំយូអែល 19:1-2
១ សាំយូអែល 19:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ បានជាលោកប្រាប់ដល់ដាវីឌថា៖ «បិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមអ្នកប្រយ័ត្នខ្លួន ត្រូវពួននៅក្នុងទីសម្ងាត់ណាមួយទៅ
១ សាំយូអែល 19:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
១ សាំយូអែល 19:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះសូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ នឹងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសំឡាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័តខ្លួន ត្រូវឲ្យពួននៅក្នុងទីសំងាត់ណាមួយទៅ