១ សាំយូអែល 17:42-46

១ សាំយូអែល 17:42-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។ ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។ វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។ ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។

១ សាំយូអែល 17:42-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​សាសន៍​ភីលីស្ទីន​នោះ​ក្រឡេក​ឃើញ​ដាវីឌ ក៏​តាំង​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ រួច​និយាយ​ទៅ​ដាវីឌ​ថា៖ «តើ​យើង​ជា​ឆ្កែ​ឬ បាន​ជា​ឯង​មក​ជួប​យើង​ទាំង​កាន់​ដំបង​ដូច្នេះ?»។ ហើយ​ក៏​ប្រទេច​ផ្ដាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។ ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត

១ សាំយូអែល 17:42-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា រួច​ប្រាប់​ថា ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ព្រៃ​ផង ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​នឹង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រាអែល​ពិត