១ សាំ‌យូ‌អែល 17:42-46

១ សាំ‌យូ‌អែល 17:42-46 គកស១៦

ពេល​សាសន៍​ភីលីស្ទីន​នោះ​ក្រឡេក​ឃើញ​ដាវីឌ ក៏​តាំង​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ រួច​និយាយ​ទៅ​ដាវីឌ​ថា៖ «តើ​យើង​ជា​ឆ្កែ​ឬ បាន​ជា​ឯង​មក​ជួប​យើង​ទាំង​កាន់​ដំបង​ដូច្នេះ?»។ ហើយ​ក៏​ប្រទេច​ផ្ដាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។ ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត