១ យ៉ូហាន 5:6-12

១ យ៉ូហាន 5:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​គ្រិស្ត​នេះ​ហើយ​ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះ‌វិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ មាន​បន្ទាល់​បី​គឺ ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ ។ ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 5

១ យ៉ូហាន 5:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ‌គ្រីស្ទ​នេះ​ហើយ ដែលបាន​យាង​មក​ដោយ​ទឹក និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ ព្រះ‌វិញ្ញាណ​ជា​អ្នក​ធ្វើ​បន្ទាល់ ព្រោះ​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ ដ្បិត​មាន​បី​ដែល​ធ្វើ​បន្ទាល់[នៅ​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរ‌បិតា ព្រះ‌បន្ទូល និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាំង​បី​នេះ​រួម​មក​តែ​មួយ។ ក៏​មាន​បី​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី] គឺ​ព្រះ‌វិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ស្រប​គ្នា។ ប្រសិន‌បើ​យើង​បាន​ទទួល​ទី​បន្ទាល់​របស់​មនុស្ស នោះ​ទី​បន្ទាល់​របស់​ព្រះ រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត ដ្បិត​ទីបន្ទាល់​របស់​ព្រះ គឺព្រះ‌អង្គ​ធ្វើ​បន្ទាល់​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ជឿ​ព្រះ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក​វិញ ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ទី​បន្ទាល់​ដែល​ព្រះ​បាន​ធ្វើ អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទានជីវិត​អស់​កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិតនេះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 5

១ យ៉ូហាន 5:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​គ្រិស្ត​នេះ​ហើយ​ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះ‌វិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ មាន​បន្ទាល់​បី​គឺ ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ ។ ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 5

១ យ៉ូហាន 5:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​នឹង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ‌វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះវរ‌បិតា​១ ព្រះ‌បន្ទូល​១ នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ‌វិញ្ញាណ​១ ទឹក​១ នឹង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ បើ​សិន​ជា​យើង​បាន​ទទួល​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្ដី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​ដល់​ព្រះ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 5