ព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលបានយាងមកដោយទឹក និងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ ព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ព្រោះព្រះវិញ្ញាណជាសេចក្ដីពិត។ ដ្បិតមានបីដែលធ្វើបន្ទាល់[នៅស្ថានសួគ៌ គឺព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងបីនេះរួមមកតែមួយ។ ក៏មានបីទៀត ដែលធ្វើបន្ទាល់នៅផែនដី] គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះស្របគ្នា។ ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។
អាន ១ យ៉ូហាន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 5:6-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ