១ យ៉ូហាន 1:5-7

១ យ៉ូហាន 1:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន‌បើ​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌អង្គ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រិស្ត* ហើយ​យក​មក​ជម្រាប​ជូន​បងប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជា‌ម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះអង្គ តែ​យើង​បែរ​ជា​រស់ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះអង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា​ពី​គ្រប់​អំពើ​បាប​ទាំង​អស់

ចែក​រំលែក
អាន ១ យ៉ូហាន 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ