១ យ៉ូហាន 1:5-7

១ យ៉ូហាន 1:5-7 គកស១៦

នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន‌បើ​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌អង្គ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

អាន ១ យ៉ូហាន 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 1:5-7