ទំនុកតម្កើង 51
51
ពាក្យអធិស្ឋានសូមព្រះអម្ចាស់លើកលែងទោស
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌ។ នៅពេលព្យាការីណាថានមកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។#៥១.០ សូមអាន ២សយ. ១២.១-១៤។
1ឱព្រះជាម្ចាស់អើយ!
សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ
មេត្តាករុណាដ៏លើសលុប
សូមលើកលែងទោសឲ្យទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ
អាណិតមេត្តាដ៏ទូលំទូលាយ។
2សូមលុបលាងកំហុសទូលបង្គំ
ឲ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប!
3ទូលបង្គំទទួលសារភាពថា
ទូលបង្គំបានធ្វើខុសហើយ
អំពើបាបរបស់ទូលបង្គំដិតជាប់
នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។
4 #
រ៉ូម. ៣.៤
ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ
ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ
ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី
ក៏ព្រះអង្គនៅតែសុចរិត
ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី
ក៏ព្រះអង្គនៅតែឥតកំហុសដដែល។#៥១.៤ សូមប្រៀបធៀបទៅនឹង រ៉ូម ៣.៤។
5ទូលបង្គំមានកំហុសតាំងពីកំណើតមក
ហើយទូលបង្គំមានបាបតាំងពី
នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
6ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ
នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសប្រទានឲ្យទូលបង្គំ
មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
7សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប*
នោះទូលបង្គំនឹងបានបរិសុទ្ធ
សូមលាងសម្អាតទូលបង្គំ
នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត#៥១.៧ ពាក្យដើម «ហិមៈ»។។
8សូមប្រាប់ឲ្យទូលបង្គំដឹងថា
ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំមានអំណរសប្បាយ
ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ
នឹងបានរីករាយឡើងវិញ។
9ព្រះអង្គអើយ សូមកុំទតមើល
អំពើបាបរបស់ទូលបង្គំឡើយ
តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន
របស់ទូលបង្គំទៅ។
10ឱព្រះជាម្ចាស់អើយ!
សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
11សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ
របស់ព្រះអង្គចេញពីទូលបង្គំឡើយ។
12សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ
ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ
ដោយប្រទានឲ្យទូលបង្គំ
មានចិត្តទូលាយមកពីព្រះវិញ្ញាណ។
13ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល
ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
14ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ
សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់#៥១.១៤ ពាក្យដើម «ឈាម»។ យើងអាចយល់ឃ្លានេះម្យ៉ាងទៀតថា សូមរំដោះទូលបង្គំឲ្យរួចពីទោស ព្រោះតែបានបង្ហូរឈាម(របស់លោកអ៊ូរី)។
នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត
របស់ព្រះអង្គដោយអំណរ។
15ព្រះអម្ចាស់អើយ
សូមជួយទូលបង្គំឲ្យបន្លឺសំឡេង
ពោលពាក្យសរសើរតម្កើងព្រះអង្គផង។
16ព្រះអង្គមិនសព្វព្រះហឫទ័យ
ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល
ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
17យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ
ឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ
ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ
និងចិត្តលែងមានអំនួត។
18ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន
ហើយសូមមេត្តាប្រទានឲ្យ
ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
19ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ
នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ#៥១.១៩ ឬយញ្ញបូជាដ៏សុចរិត។
គឺតង្វាយដុតទាំងមូល
ហើយគេនឹងយកគោឈ្មោល
មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 51: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.