ឱព្រះជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាព្រះហស្ដទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក គឺតាំងពីយូរអង្វែងណាស់មកហើយ។ ដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យមកនៅជំនួស។ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជម្នះដោយសារឫទ្ធានុភាព និងព្រះចេស្ដារបស់ព្រះអង្គ ព្រោះព្រះអង្គស្រឡាញ់ ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
អាន ទំនុកតម្កើង 44
ស្ដាប់នូវ ទំនុកតម្កើង 44
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 44:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ