ទំនុកតម្កើង 44:1-3
ទំនុកតម្កើង 44:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាព្រះហស្ដទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក គឺតាំងពីយូរអង្វែងណាស់មកហើយ។ ដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យមកនៅជំនួស។ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជម្នះដោយសារឫទ្ធានុភាព និងព្រះចេស្ដារបស់ព្រះអង្គ ព្រោះព្រះអង្គស្រឡាញ់ ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
ទំនុកតម្កើង 44:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា ព្រះអង្គបានបណ្តេញសាសន៍នានាចេញ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ ហើយបានដាំអ៊ីស្រាអែលជំនួសវិញ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ តែបានធ្វើឲ្យអ៊ីស្រាអែលពង្រីកទឹកដី។ ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
ទំនុកតម្កើង 44:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រចៀក ពួកឰយុកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នៅសម័យចាស់បុរាណក្នុងជំនាន់គេ គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ ដោយព្រះហស្តទ្រង់ ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ នឹងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។