ទំនុកតម្កើង 44:1-3

ទំនុកតម្កើង 44:1-3 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។ ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។