ទំនុកតម្កើង 119:10-16

ទំនុកតម្កើង 119:10-16 គខប

ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញ ពី​បទ‌បញ្ជា​របស់​ព្រះអង្គ​ឡើយ! ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ព្រះអង្គ ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។ ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 119:10-16