អេសាយ 12:1-6

អេសាយ 12:1-6 គខប

នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ចូរ​ទៅ​ដង​ទឹក​ពី​ប្រភព​នៃ​ការ​សង្គ្រោះ​នេះ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លុប។ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​របស់​ព្រះអង្គ ចូរ​ថ្លែង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំឭក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះ‌នាម​របស់​ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​ណាស់។ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះ ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ដឹង​ផង! អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!