នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។ ពីមុន ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលុប។ នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
អាន អេសាយ 12
ស្ដាប់នូវ អេសាយ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 12:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ