«កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។ យើង បានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។ ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។ សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ ព្រមទាំងរំលំកំពែងការពារក្រុង ហើយកម្ទេចអ្វីៗទាំងអស់។ នេះហើយជាលទ្ធផលនៃនយោបាយ របស់អ៊ីស្រាអែល។ ប្រជាជនរបស់យើងនៅតែរឹងចចេស បោះបង់ចោលយើងរហូត យើងហៅពួកគេឲ្យងើបមើលមកយើង តែគ្មាននរណារវីរវល់តម្កើងយើងទេ ។ អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។ យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។
អាន ហូសេ 11
ស្ដាប់នូវ ហូសេ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 11:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ