អេម៉ុស 1
1
1 #
២ពង្ស. ១៥.១-៧; ២របា. ២៦.១-២៣; ២ពង្ស. ១៤.២៣-២៩ នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។#១.១ ភូមិត្កូអាស្ថិតនៅខាងត្បូងក្រុងយេរូសាឡឹម ប្រមាណដប់ប្រាំគីឡូម៉ែត្រ។ អ៊ីស្រាអែល គឺរាជាណាចក្រខាងជើង ដែលបែកចេញពីរាជាណាចក្រយូដា ក្រោយរជ្ជកាលព្រះបាទសាឡូម៉ូន។ រញ្ជួយផែនដី ប្រហែលជានៅឆ្នាំ៧៦០ មុនគ.ស. (សូមអាន សក. ១៤.៥)។ ព្រះបាទអូសៀស ឬអសារា ស្ដេចស្រុកយូដា (សូមអាន ២ពង្ស ១៥.១-៧; ២របា. ២៦.១-២៣)។ ព្រះបាទយេរ៉ូបោមទី ២ ស្ដេចស្រុកអ៊ីស្រាអែល។
2 #
យអ. ៣.១៦
លោកមានប្រសាសន៍ថា:
ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត
ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
ព្រះបន្ទូលប្រឆាំងនឹងស្រុកស៊ីរី
3 #
អស. ១៧.១-៣; យរ. ៤៩.២៣-២៧; សក. ៩.១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងដាម៉ាសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង#១.៣ ឃ្លាដើម «អំពើទុច្ចរិតបី អំពើទុច្ចរិតបួន» មានន័យថាផ្ទួនៗគ្នាជាច្រើនលើកច្រើនសា។
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ
នឹងរនាស់ដែក។
4ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង
របស់ស្ដេចហាសែល
ព្រមទាំងឆេះកម្ទេចប្រាសាទរបស់
ស្ដេចបេនហាដាដទៀតផង។
5យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស
យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី
ជ្រលងភ្នំ«ទុច្ចរិត»#១.៥ ហេប្រឺ «ប៊ីកាថ-អាវ៉េន»។
ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច
ឲ្យបាត់អស់ពីក្រុង«សប្បាយ»#១.៥ ហេប្រឺ «បេត-អេដេន»។
ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងស្រុកភីលីស្ទីន
6 #
អស. ១៤.២៩-៣១; យរ. ៤៧.១-៧; អគ. ២៥.១៥-១៧; យអ. ៣.៤-៨; សផ. ២.៤-៧; សក. ៩.៥-៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ
យកទៅលក់ឲ្យជនជាតិអេដុម។
7ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងកាសា
ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងនោះផង។
8យើងនឹងដកប្រជាជនទាំងអស់
ចេញពីក្រុងអាសដូឌ
ព្រមទាំងដកអ្នកកាន់កាប់អំណាច
ចេញពីក្រុងអាស្កាឡូន។
យើងនឹងប្រហារក្រុងអេក្រុន
ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់
នឹងត្រូវវិនាស»
នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
9 #
អស. ២៣.១-១៨; អគ. ២៦.១–២៨.១៩; យអ. ៣.៤-៨; សក. ៩.១-៤; មថ. ១១.២១-២២; លក. ១០.១៣-១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ
ឲ្យពួកអេដុមកៀរយកទៅ
ដោយឥតគោរពសន្ធិសញ្ញា
ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
10ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេច
ប្រាសាទរបស់ក្រុងនោះផង។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
11 #
អស. ៣៤.៥-១៧, ៦៣.១-៦; យរ. ៤៩.៧-២២; អគ. ២៥.១២-១៤, ៣៥.១-១៥; អឌ. ១-១៤; មគ. ១.២-៥ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន
ដោយមុខដាវ ឥតត្រាប្រណី។
ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន
ហើយចងគំនុំឥតឈប់ឈរឡើយ។
12ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងបូសរ៉ាផង»។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាំម៉ូន
13 #
យរ. ៤៩.១-៦; អគ. ២១.២៨-៣២, ២៥.១-៧; សផ. ២.៨-១១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌
នៅស្រុកកាឡាដ
ដើម្បីវាតទឹកដីរបស់ខ្លួន។
14ហេតុនេះ យើងនឹងបញ្ឆេះភ្លើង
ដុតកំពែងក្រុងរ៉ាបាត
ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ
នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម
និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
15ស្ដេច និងមេដឹកនាំរបស់ពួកគេ
នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.