បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។
អាន ១ ថេស្សាឡូនិក 2
ស្ដាប់នូវ ១ ថេស្សាឡូនិក 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថេស្សាឡូនិក 2:17-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ