១ ពង្សាវតារក្សត្រ 16:29-33

១ ពង្សាវតារក្សត្រ 16:29-33 គខប

នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។ ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។ ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវតារក្សត្រ 16:29-33