នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យនៅស្រុកយូដា។ ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច មាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម ។ ព្រះបាទអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្ដេចពុំមានព្រះហឫទ័យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាអយ្យកោឡើយ។ ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្ដីដែលព្រះអង្គបានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលព្រះបាទរេហូបោម។ រីឯរាជកិច្ចផ្សេងៗទៀតដែលព្រះបាទអប៊ីយ៉ាប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ព្រះបាទអប៊ីយ៉ាក៏ធ្វើសង្គ្រាមជាមួយព្រះបាទយេរ៉ូបោមដែរ។ កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្រ បានឡើងស្នងរាជ្យ។ នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែល ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ ស្ដេចសោយរាជ្យបានសែសិបមួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតា របស់ស្ដេចមាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។ ព្រះបាទអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោដែរ។ ស្ដេចបានកម្ចាត់ពួកប្រុសៗ ដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង ។ ស្ដេចបានហូតងារមហាក្សត្រិយានីពីព្រះនាងម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបដ៏គម្រក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គម្រក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ ក៏ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះក្ដី ក៏ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ស្ដេចបាននាំតង្វាយ ដែលបិតា និងស្ដេចផ្ទាល់ បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។ ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖
អាន ១ ពង្សាវតារក្សត្រ 15
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 15:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ