ទំនុកតម្កើង 41

41
សេចក្ដីអធិស្ឋានក្នុងពេលមានជំងឺ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1មានពរ​ហើយ អ្នកដែល​យកចិត្តទុកដាក់​នឹង​អ្នកក្រខ្សត់​!
ព្រះយេហូវ៉ា​នឹង​រំដោះ​គេ​នៅ​ថ្ងៃ​នៃ​មហន្តរាយ​។
2ព្រះយេហូវ៉ា​នឹង​ការពារ​គេ ហើយ​រក្សាជីវិត​គេ
ដូច្នេះ​គេ​ត្រូវបាន​ហៅថាមានព្រះពរ​នៅលើ​ផែនដី​។
សូម​កុំ​ប្រគល់​គេ​តាម​ចំណង់​ពួក​សត្រូវ​របស់គេ​ឡើយ​!
3ព្រះយេហូវ៉ា​នឹង​ទ្រទ្រង់​គេ​នៅលើ​គ្រែអ្នកជំងឺ​;
នៅគ្រា​គេ​មាន​រោគា ព្រះអង្គ​នឹង​ប្រោស​គេ​ឲ្យជា​ទាំងស្រុង​នៅលើ​គ្រែ​របស់គេ#41:3 ព្រះអង្គ​នឹង​ប្រោសគេឲ្យជាទាំងស្រុងនៅលើគ្រែរបស់គេ​―ឬ “ព្រះអង្គ​នឹងរៀបចំគ្រប់ទាំងគ្រែក្នុងពេលគេមានជំងឺ”។​។
4ខ្ញុំ​បាន​ទូលថា​៖ “ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​!
សូម​ប្រោស​ព្រលឹង​របស់ទូលបង្គំ​ឲ្យជា​ផង
ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ”។
5ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖
“តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។
6សូម្បីតែ​នៅពេល​ពួកគេ​មក​ជួប​ខ្ញុំ ក៏​ពួកគេ​និយាយ​សេចក្ដីមិនពិត​ដែរ​;
ចិត្ត​របស់ពួកគេ​ប្រមូល​សេចក្ដីទុច្ចរិត​សម្រាប់​ខ្លួនឯង​;
ពេល​ចេញទៅ​ខាងក្រៅ ពួកគេ​ក៏​និយាយ​សេចក្ដីនោះ​។
7អស់អ្នក​ដែល​ស្អប់​ខ្ញុំ ខ្សឹបខ្សៀវ​គ្នា​ទាស់នឹង​ខ្ញុំ​;
ពួកគេ​គិតគូរ​ការអាក្រក់​ទាស់នឹង​ខ្ញុំ ដោយពោលថា​៖
8“សេចក្ដីចង្រៃ#41:8 សេចក្ដីចង្រៃ―ន័យត្រង់គឺ “បេលាល”។​ត្រូវបាន​ចាក់បង្ហូរ​លើ​វា
ដូច្នេះ​វា​នឹង​មិន​ក្រោកឡើង​ពី​កន្លែងដែល​វា​ដេក​ទៀត​ឡើយ​!”។
9សូម្បីតែ​មិត្តដ៏ស្និទ្ធស្នាល#41:9 មិត្តដ៏ស្និទ្ធស្នាល―ន័យត្រង់គឺ “មនុស្សនៃសន្តិភាពរបស់ខ្ញុំ”។​ដែល​ខ្ញុំ​បាន​ទុកចិត្តលើ​នោះ
ជា​អ្នកដែល​ហូប​នំប៉័ង​របស់ខ្ញុំ
ក៏​បាន​លើក​កែងជើង​ទាស់នឹង​ខ្ញុំ​ដែរ​។
10រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ
សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​ក្រោកឡើង​ផង
ដើម្បីឲ្យ​ទូលបង្គំ​បាន​តបសង​ដល់​ពួកគេ​។
11ដោយសារតែ​ការនេះ ទូលបង្គំ​ដឹង​ថា
ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ទូលបង្គំ
គឺ​សត្រូវ​របស់ទូលបង្គំ​មិន​ស្រែកដោយមានជ័យជម្នះ​លើ​ទូលបង្គំ​ឡើយ​។
12រីឯ​ទូលបង្គំ​វិញ ព្រះអង្គ​បាន​ទ្រទ្រង់​ទូលបង្គំ ដោយសារតែ​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ
ហើយ​ឲ្យ​ទូលបង្គំ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ​ជារៀងរហូត​។
13សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល
ចាប់ពី​អស់កល្ប​រហូតដល់​អស់កល្ប​។
អាម៉ែន​! អាម៉ែន​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 41: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល