ទំនុកតម្កើង 16

16
គ្មានសេចក្ដីល្អណាក្រៅពីព្រះ
មីកតាំ#16:0 មីកតាំ​―ឬ “កំណាព្យ”។​របស់​ដាវីឌ​។
1ឱ​ព្រះ​អើយ សូម​ការពារ​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​!
2ខ្ញុំ#16:2 ខ្ញុំ―ឯកសារបុរាណខ្លះថា “អ្នក”។​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃទូលបង្គំ
ទូលបង្គំ​គ្មាន​សេចក្ដីល្អ​ណា​ក្រៅពី​ព្រះអង្គ​ឡើយ”។
3ចំពោះ​វិសុទ្ធជន​ដែល​នៅលើ​ផែនដី ពួកគេ​ជា​មនុស្ស​ដ៏ឧត្ដុង្គឧត្ដម
អស់ទាំង​សេចក្ដីត្រេកអរ​របស់ទូលបង្គំ​នៅក្នុង​ពួកគេ​។
4ទុក្ខព្រួយ​របស់ពួកអ្នក​ដែល​ប្រញាប់តាម​ព្រះ#16:4 ព្រះ―ជាពាក្យជំនួយ។​ដទៃ​នឹង​កើនឡើង​;
ទូលបង្គំ​នឹង​មិន​ច្រូច​ឈាមជាតង្វាយច្រូច​របស់ពួកគេ​នោះ​ឡើយ
ក៏​មិន​លើកយក​ឈ្មោះ​របស់​ព្រះទាំងនោះ​លើ​បបូរមាត់​ទូលបង្គំ​ដែរ​។
5ព្រះយេហូវ៉ា​ជា​ចំណែក​មរតក​របស់ទូលបង្គំ និង​ជា​ពែង​របស់ទូលបង្គំ​;
គឺ​ព្រះអង្គ​ហើយ ដែល​កាន់​វាសនា#16:5 វាសនា​―ន័យត្រង់គឺ “ឆ្នោត”។​របស់ទូលបង្គំ​!
6ខ្សែរង្វាស់​បាន​ធ្លាក់​នៅ​កន្លែង#16:6 កន្លែង―ជាពាក្យជំនួយ។​គាប់ចិត្ត​សម្រាប់​ទូលបង្គំ
ពិតមែនហើយ ទូលបង្គំ​បាន​មរតក​ដ៏ល្អ​!
7ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ជា​ព្រះអង្គដែល​ជួយគំនិត​ទូលបង្គំ​;
សូម្បីតែ​ពេលយប់ ក៏​ចិត្ត​ទូលបង្គំ​ប្រៀនប្រដៅ​ទូលបង្គំ​ដែរ​។
8ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​;
ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។
9ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ
ព្រលឹង#16:9 ព្រលឹង―ន័យត្រង់គឺ “សិរីរុងរឿង”។​របស់ទូលបង្គំ​ត្រេកអរ
ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;
10ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ
ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ#16:10 ជួបការរលួយ―ឬ “ឃើញរណ្ដៅមរណៈ”។​ដែរ​។
11ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​;
នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ
នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 16: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល